សុវណ្ណី ឡោ

សុវណ្ណី ឡោ

រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត

នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំគណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិថ្នាក់ខេត្ត ដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ដែលកិច្ចប្រជុំនៅធ្វើឡើងនៅអាគាររដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង អភិបាល អភិបាលរងក្រុង/ស្រុក ចូលរួមតាមប្រព័ន្ឋវីដេអូ Zoom

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះសួរសុខទុក្ខនាំ យកស្រូវពូជ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែ អាចស្ដារឡើងវិញបាន ២៨៤ គ្រួសារ

សុខទុក្ខរបស់ពលរដ្ឋ ជាកិច្ចការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន២១,៦៥០គីឡូក្រាម ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាពមានដីស្រែអាចស្ដារឡើងវិញបាន ២៨៤ គ្រួសារក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ រងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ក្នុងឃុំព្រះធាតុ និងឃុំមៀន ស្មើនឹង១៧ភូមិ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះចែកស្រូវពូជ ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនប្រជាកសិករអាទិភាពមានដីអាចស្ដារឡើងវិញបាន ចំនួន ២១,៦៥០ គីឡូក្រាម ស្មើនឹង ២៨៤ គ្រួសារ

រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះចែកស្រូវពូជ ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនប្រជាកសិករអាទិភាពមានដីអាចស្ដារឡើងវិញបាន ចំនួន ២១,៦៥០ គីឡូក្រាម ស្មើនឹង ២៨៤ គ្រួសារ ក្នុងចំណោមគ្រួសារដែលមានដំណាំស្រូវ ទៅរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ក្នុងឃុំព្រះធាតុ និងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់អាងទំនប់លើ និងទំនប់ក្រោម

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី និងលោក អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនៈភាពនៃការសាងសង់អាងទំនប់លើ និងទំនប់ក្រោម និងត្រៀមរៀបចំតុបតែងភ្លើងលម្អ ឲ្យមានសោភ័ណ្ឌភាព ដើម្បីត្រៀមរៀបចំបណ្តែតប្រទីប និងបាញ់ កាំជ្រួច អបអរសាទរបុណ្យ អុំទូកបណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនាពេលខាងមុខ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ក្នុងការពង្រឹង បង្ការ ទប់ស្កាត់ រាល់សកម្មភាព និងបាតុភាព ដែលបង្កនូវអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន និងធានាអោយបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រលែងកូនត្រីជាង ១ម៉ឺនកូន ចូលក្នុងអាងទំនប់លើ ក្នុងក្រុងសែនមនោរម្យ

ដើម្បីបំផុសចលនាប្រលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រលែងកូនត្រី នៅបរិវេណ អាងទឹកទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សារលិខិតជូនពររបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមបណ្ឌិត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ

សារលិខិតជូនពររបស់សម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមបណ្ឌិត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ

រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ គម្រប់ខួប ១០ឆ្នាំ

រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្ត និងស្វាមី នៅសាលមហោស្រពខេត្តកោះកុង

រដ្ឋសភាសម្រេចជាឯកច្ឆន្ទបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យ ឯកឧត្តម ឌិត ទីណាជារដ្ឋមន្ត្រីកសិកម្ម

រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ