សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុតពីការចម្លងនៃវីរុសកូវីដ១៩ គិតត្រឹមខែកញ្ញា ២០២២

កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុតពីការចម្លងនៃវីរុសកូវីដ១៩ គិតត្រឹមខែកញ្ញា ២០២២

សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម…

តបតាមសេចក្តីអញ្ជើញរបស់ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃច័ន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន៖ ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺមិនរត់ចោលពលរដ្ឋដែលជួបទុក្ខលំបាក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺនៅគ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋមានទុក្ខ គឺតែងតែមានមុខសម្តេច និងគណបក្សប្រជាជន ចាំជួយប្រជាពលរដ្ឋជានិច្

លោកជំទាវ បាន ស្រីមុំ អញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន អង្ករចំនួន ៥០តោន និងថវិកាចំនួន ១០ម៉ឺនដុល្លា ជូនដល់រដ្ឋបាលខេត្ត  បន្តចាត់ចែងជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអង្ករចំនួន ៥០តោន និងថវិកាចំនួន ១០ម៉ឺនដុល្លា ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បន្តនាំយកស្រូវពូជប្រមាណ ១៥៩,១៥០ គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវជូនប្រជាកសិករ ២០៨០គ្រួសារ

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តនាំយកស្រូវពូជប្រមាណ ១៥៩,១៥០ គីឡូក្រាម ជាប្រភេទស្រូវស្រាល មិនប្រកាន់រដូវជូនប្រជាកសិករ ២០៨០គ្រួសារ នៅឃុំចំនួន១០ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

លោកជំទាវ មិថុនា ភូថង អភិបាល អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ជាមួយគណៈប្រតិភូវិនិយោគចិន ស្តីពី”សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណង របស់ក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង” តាមរយៈប្រព័ន្ធអនឡាញ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមានលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍

គ.ជ.ប៖ រយៈពេល២ថ្ងៃមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣ម៉ឺននាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺចាប់ពី២០-២១ ខែតុលា ឆ្នាំ២០២២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៣ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ពាន់នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

គណៈប្រតិភូរដ្ឋសភាកម្ពុជាបានប្រកាសលទ្ធផល នៃការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាង រដ្ឋសភាជាតិកម្ពុជា ឡាវ និងវៀតណាម (CLV)

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងគណៈកម្មការ/ គណៈកម្មាធិការកិច្ចការបរទេរសនៃរដ្ឋសភាជាតិនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម(CLV) នៅទីក្រុងសាប៉ា ខេត្តឡៅកៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២២

រដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម ឌិត ទីណា បន្តបេសកកម្មចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម.នៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ បានបន្តបេសកកម្មចុះចែកស្រូវពូជជូនដល់ប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង និងដែលមានផ្ទៃដីអាចស្ដារឡើងវិញ នៅខេត្តសៀមរាប