សុវណ្ណី ឡោ

សុវណ្ណី ឡោ

កម្ពុជា ទីម័រឡេស្តេ សន្យាជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងបន្ថែមទៀត

កម្ពុជា ទីម័រឡេស្តេ សន្យាជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងសងខាង។ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង  ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤ ក្នុងខេត្តកំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤គឺឃុំកៀនជ្រៃ​ ឃុំរចេក​ ឃុំ​ហាន់ជ័យ​ និង​ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានចែកស្រូវពូជដល់បងប្អូនកសិករ​ចំនួន ៤៩៧គ្រួសារ​ ផងដែរ ដើម្បីអាចសាបព្រោះបានទាន់ពេលវេលា នៅពេលដែលទឹកស្រកចុះវិញ

សេចក្តីប្រកាសព័ត៌មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

ស្រូវពូជចំនួនជាង ៣ម៉ឺនគីឡូក្រាម ត្រូវបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ក្នុងស្រុកត្បូងឃ្មុំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនំាមន្ត្រីជំនាញពាក់ពន័ រួមនឹងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកជូនស្រូវពូជចំនួន ៣០ ២៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ស្ថិតនៅភូមិយាយសរ ឃុំទន្លេបិទ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣ និងសំណេះសំណាលសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាពអគ្គនាយកដ្ឋានរតនាគារជាតិ នៅកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

សេចក្តីជូនដំណឹងស្តីពី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) នៅប្រទេសថៃ

សេចក្តីជូនដំណឹងស្តីពី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) នៅប្រទេសថៃ

គ.ជ.បប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្ដើមហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូសហរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័តឡេស្ត ចូលជួបសវនាការ និងសម្តែងការគួរសម…

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទីរសៀល នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័តឡេស្ត ចូលជួបសវនាការ និងសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២…

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម បន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១ និងឃុំជីរោទ៍ទី ២ ក្នុងស្រុកត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងពិព័រណ៌ ភូមិមួយផលិតផលមួយ ដើម្បីអបអរថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧,៨,៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្ថិតនៅភូមិព្រៃនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ