សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ អនុញ្ញាតអោយក្រុមការងារគណៈមេធាវីកម្ពុជាប្រចាំខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម

នៅសាលាខេត្ត រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយក្រុមការងារគណៈមេធាវីកម្ពុជាប្រចាំរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ប៉ាង វុទ្ធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រជនងាយរងគ្រោះ ចំនួន៥៥គ្រួសារ

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋក្រីក្រជនងាយរងគ្រោះ ចំនួន៥៥គ្រួសារ នៅបរិវេណវត្តក្របីក្រៀក ឃុំឈូក ស្រុកក្រូចឆ្មារ

អភិបាលខេត្តប៉ៃលិន ប្រជុំដាក់ផែនការ ចូលរួមសហការជាមួយខេត្តបាត់ដំបង ក្នុងអន្តរកាល នៃការកែរសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន គណៈ បញ្ជា​​ការ​​ឯកភាពខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដាក់ផែនការចាំបាច់មួយចំនួន ចូលរួមសហការជាមួយអាជ្ញាធរ និងកង​កម្លាំង​សមត្ថកិច្ច របស់ខេត្តបាត់ដំបង ដើម្បីការពារសន្តិសុខសណ្តាប់ និងការផ្តល់សេវ៉ាសាធារណៈនានា ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងអន្តរកាល នៃការកែរសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី

រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ

រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន​២ខ្សែ -ផ្លូវវាងក្រុងខាងជើង  និងផ្លូវក្រវ៉ាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប

គ.ជ.បចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

គ.ជ.បចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា

ក្រសួងការបរទេសបង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត នៅកម្ពុជា

សម្តេច ភក្តី សាយ ឈុំ   អញ្ជើញចូលរួមព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង

នៅព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដែលរៀបចំឡើងដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រឡេស្

នាយករដ្ឋមន្ត្រីប្រកាសលើកលែងទោសដល់អ្នកផ្ដាច់ខ្លួនចេញពី សម រង្ស៊ី

បន្ទាប់ពីដាក់ចេញនូវយុទ្ធសាស្ត្រ IF កាត់ផ្ដាច់មនោគមន៍វិជ្ជានយោបាយទណ្ឌិត សម រង្ស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានប្រកាសថា នឹងលើកលែងទោសដល់អ្នកដែលផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី

តារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២)

តារាងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ (ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២)

ក្រសួងកសិកម្ម ចេញប្រកាសតែងតាំងមន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសតែងតាំងមន្ត្រីខុទ្ទកាល័យរបស់លោក ដែលមានសមាសភាពចំនួន៧នាក់ ក្នុងនោះមាននាយកខុទ្ទកាល័យម្នាក់ អនុប្រធាន២នាក់ និងសមាជិក៤នាក់