សុវណ្ណី ឡោ

សុវណ្ណី ឡោ

អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញកំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់

អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញកំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់

គ.ជ.ប ណែនាំពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ល្អ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅសាលប្រជុំសាខា រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ និងហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលចំនុចព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលចំនុចព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីដោះ ស្រាយបញ្ចប់នូវបញ្ហាជាយូឆ្នាំមកនេះ

មេធាវីជនជាតិបារាំង៖ ទណ្ឌិត សម រង្ស៊ី កំពុងបំផ្លើសការពិត សារជាថ្មីមួយទៀត ពាក់ព័ន្ធទឹកប្រាក់១២៧អឺរ៉ូ

មេធាវីជនជាតិបារាំងការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម រង្ស៊ី បានបំភ្លើសសារជាថ្មី ពាក់ព័ន្ធសំណុំរឿងនៅតុលាការទីក្រុងប៉ារីស ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់មេធាវីបារាំង ដែលបណ្តាញព័ត៌មាន ក្នុងស្រុក ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យព្រំប្រទល់ជាក់ស្តែងរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង

នារសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តមតំណាងរាស្រ្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យព្រំប្រទល់ជាក់ស្តែងរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីពិនិត្យ និងកែសម្រួលតំបន់រដ្ឋបាលតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា(យ៉ាងយូរពីរអាទិត្យត្រូវតែរួចរាល់)

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ ក្នុងស្រុកបាធាយ

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពី ៣ឃុំ (ឃុំទំនប់ ,ឃុំសណ្តែក និងឃុំត្រប់) ក្នុងស្រុកបាធាយ

ព្រឹទ្ធសភាផ្ញើលិខិតអបអរសាទរ នៃការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

ព្រឹទ្ធសភាផ្ញើលិខិតអបអរសាទរ នៃការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបលេខាធិកាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម នៅវិមាន ៧មករា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីសវៀតណាម នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលឯកឧត្តម VO VAN THOUNG បានដឹកនាំគណប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២