សុវណ្ណី ឡោ

សុវណ្ណី ឡោ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាបានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មិនថានិន្នាការណានោះទេ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីធានាបានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២

សម្ដេចតេជោ ហ៊ុន សែន៖ មន្ដ្រីកសិកម្ម នៅតាមខេត្តមួយចំនួន ដាំចេកមិនបានហូប

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានលើកឡើងថា អ្នកខ្លះធ្វើជំនាញកសិកម្ម តែសាងសង់រោងម៉ាស៊ីនកិនស្រូវ ជំពាក់លុយគេមិនទាន់សង។ ជាមួយគ្នានេះ ខណៈ សម្ដេចក៏បានសង្កេតឃើញថា មន្ដ្រីកសិកម្មនៅតាមខេត្តមួយចំនួន មានឈ្មោះតែកសិកម្ម ប៉ុន្ដែដាំចេកមិនបានហូប

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ចក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ បំណែងចែកភារកិច្ច គណៈអភិបាលខេត្តត្បូងឃ្មុំ ចុះជួយមូលដ្ឋានក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ”

ល្ងាចថ្ងៃច័ន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខមង្គល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែរ សម្តេចព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ” ដែលត្រូវជាខួបគម្រប់១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្

សេដ្ឋកិច្ចកម្ពុជា​នឹង​កើន ៦,៦% ​ក្នុង​ឆ្នាំ ​២០២៣ ខណៈ ផសស សម្រាប់​មនុស្ស​ម្នាក់​នឹង​ឡើងដល់ ១ ៩២៤ ​ដុល្លារ​

កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ ​២០២៣ ខាងមុខ​ត្រូវ​ព្យាករ​ថា នឹង​សម្រេចបាន​អត្រាកំណើន ៦,៦​ ភាគរយ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​) ​សម្រាប់​មនុស្ស​ម្នាក់ នឹង​កើន​ដល់ ១ ៩២៤ ​ដុ​​ល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ឯកឧត្តម សុខ ឥសាន៖ ការរួបរួមគ្នារវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ នៅតែមិនមែនជាដៃគូរប្រជែងរបស់ CPP

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការរួបរួមរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនាពេលនេះ នៅតែមិនមែនជាគូប្រជែង និងអាចយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជា បានឡើយ

លិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសចម្រើនជន្មាយុ សម្តេចចៅហ្វាវាំង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២

លិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសចម្រើនជន្មាយុ សម្តេចចៅហ្វាវាំង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២

លោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើដំណើរមកកម្ពុជានៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងធ្វើដំណើរមកទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី ១២និងទី១៣ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាម៉េរិកអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា

សេចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន
លទ្ធផលបណ្ដោះអាសន្នថ្ងៃទីដប់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយ សម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួនជាង ៤០០ គ្រួសារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នៅអង្ករចំនួន ២០ តោន ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក និងបញ្ហាផ្សេងៗ ចំនួនជាង ៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ