សុវណ្ណី ឡោ

សុវណ្ណី ឡោ

កិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅ

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្ត រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

ប្រជាពលរដ្ឋរងគ្រោះដោយសារដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាត ជាង ១ពាន់គ្រួសារ ទទួលអំណោយសង្គ្រោះបន្ទាន់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជន​កម្ពុជាខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​សង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១១៥០គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ឯកឧត្តម ថង សាវុន អញ្ជើញដាំកូនឈើប្រភេទ កាក់មាសចំនួន ១០៨ដើម នៅជុំវិញអាងស្តុប ទឹកទំនប់សែនមនោរម្យ

នារសៀលថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដាំកូនឈើប្រភេទ កាក់មាសចំនួន ១០៨ដើម នៅជុំវិញអាងស្តុប ទឹកទំនប់សែនមនោរម្យ ស្ថិតនៅក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្តេចពិជ័យសេនា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២

សារលិខិតស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តសៀមរាប

សារលិខិតស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បើកកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខេត្តសៀមរាប

ឯកឧត្តម ថង សាវុន និងប្រធានក្រុមប្រឹក្សាខេត្ត ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកែវសីមា

នារសៀលថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកែវសីមា ។ ពិធីនេះប្រព្រឹត្តទៅ នៅសាលាស្រុកកែវសីមា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក និងអាជ្ញាធរស្រុកកែវសីមា គ្រប់លំដាប់ថ្នាក់

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ តម្លៃជាង១.៣លានដុល្លារ នៅស្រុកមេមត់

ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែងជាង១០ ឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ

ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន

លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះ

សម្ដេចតេជោ៖ការបើកប្រទេសឡើងវិញមួយឆ្នាំ ធ្វើឱ្យសេដ្ឋកិច្ចមានកំណើន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការបើកដំណើរការ សង្គម-សេដ្ឋកិច្ចឡើងវិញរយៈពេលមួយឆ្នាំមកនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងឆ្នាំ២០២១ មានកំណើន​៣ភាគរយ បន្ទាប់ពីការធ្លាក់ចុះ -៣.១ ភាគរយនៅឆ្នាំ២០២០ហើយក៏ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងកើន ឡើងរហូតដល់​៥ភាគរយ

«លិខិតសម្តេច ហ៊ុន សែន អញ្ជើញលោកពូទីនចូលរួមកិច្ចប្រជុំអាស៊ាន»បានទៅដល់ទីក្រុងម៉ូស្គូល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បានអញ្ជើញលោក ពូទីន ប្រធានាធិបតីរុស្ស៊ីឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ខាងមុខនេះ។បច្ចុប្បន្នលិខិតនេះ ត្រូវបានស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានបញ្ជូនទៅដល់ទីក្រុងម៉ូស្គូលហើយ គិតត្រឹមថ្ងៃទី ២ វិច្ឆិការនេះ