សុវណ្ណី ឡោ

សុវណ្ណី ឡោ

សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុរបស់ ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុរបស់ ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសម្តែងការគួរសម ជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍កម្ពុជា វៀតណាមបានអញ្ជើញសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នារសៀល ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២

សម្តេចភក្តី សាយ ឈុំ អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ លោកជំទាវ ទី បូរ៉ាសុី…

ព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ លោកជំទាវ ទី បូរ៉ាសុី ប្រធានគណៈកម្មការទី៥ ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន បានអញ្ជើញចូលរួមក្នុងអបអរសាទរខួបលើកទី ៦៩ឆ្នាំ នៃទិវាបុណ្យឯករាជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងអបអរសាទរខួបលើកទី ៦៩ឆ្នាំ នៃទិវាបុណ្យឯករាជាតិ ក្រោមព្រះវត្តមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ អ៉ី​ ឈាន ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីដុតភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣​ -​៩ វិច្ឆិកា ២០២២) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ​ខេត្ត​ប៉ៃលិន​

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ អ៉ី​ ឈាន​ រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​ លោកជំទាវ​អភិបាល​ខេត្ត​ ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​ ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម​ លោកជំទាវ​ថ្នាក់​ដឹកនាំ​ មន្រ្តី​រាជការ​ជុំវិញ​ខេត្ត​ កងកម្លាំង​ទាំង​បី​ប្រភេទ​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ យុវជន​កាយរឹទ្ធិ​ អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​ពលរដ្ឋ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីដុតភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣​ -​៩ វិច្ឆិកា ២០២២) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ​ខេត្ត​ប៉ៃលិន​ នាព្រឹកថ្ងៃទី៩​ វិច្ឆិកា​ ឆ្នាំ២០២២នេះ

សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២…

ព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២...

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ់ ទាំងទ្វេ អញ្ជើញក្រុងពាលី បើកការប្រកួតអុំទូក

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ់ ទាំងទ្វេ អញ្ជើញក្រុងពាលី បើកការប្រកួតអុំទូក បណ្ដែតប្រទីប អកអំបុកនៅហ្លួងព្រះស្ដេចកន ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម…

រសៀលថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅវិមានព្រឹទ្ធសភា