អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយ សម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួនជាង ៤០០ គ្រួសារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នៅអង្ករចំនួន ២០ តោន ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក និងបញ្ហាផ្សេងៗ ចំនួនជាង ៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នៅអង្ករចំនួន ២០ តោន ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក និងបញ្ហាផ្សេងៗ ចំនួនជាង ៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ។

ពិធីផ្ដល់ជូននេះ ប្រព្រឹត្តទៅនៅសាលាក្រុងសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ។

Leave a Reply