ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការរួបរួមរវាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនាពេលនេះ នៅតែមិនមែនជាគូប្រជែង និងអាចយកឈ្នះជាមួយគណបក្សប្រជាជនកម្ពុជា បានឡើយ។
ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ និងតែងតែទទួលបានជ័យជំនះ ជាបន្តបន្ទាប់៕

