(ភ្នំពេញ)៖ ល្ងាចថ្ងៃច័ន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខមង្គល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែរ សម្តេចព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល ក្នុងព្រះរាជកម្មវិធី “១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ” ដែលត្រូវជាខួបគម្រប់១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។














