ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មិនថានិន្នាការណានោះទេ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីធានាបានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនេះសំខាន់ណាស់ ដើម្បីធានាថា យើងអាចមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យ ត្រូវតែធ្វើសម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនេះហើយជាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា៕



