សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង

សម្តេចប្រធានព្រឹទ្ធសភា ថ្វាយសារលិខិត នៃព្រះរាជពិធីគម្រប់ខួបលើកទី១៨ ព្រះរាជពិធីគ្រងរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចប្រធានព្រឹទ្ធសភា ថ្វាយសារលិខិត នៃព្រះរាជពិធីគម្រប់ខួបលើកទី១៨ ព្រះរាជពិធីគ្រងរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមជាគណៈអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី មន្ទីររ៉ែ និងថាមពល ខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី មន្ទីររ៉ែ និងថាមពល ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល

សម្តេចប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញមាតុភូមិនិវត្តន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយសុវត្ថិភាព…

បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាត​អោយមន្ត្រីរាជការ​ ជុំវិញ​ស្ថានទូត​ខ្មែរ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាល និងសម្តែងការគួរសម…

ព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ២០២២​ នៅសណ្ឋាគារ​ Sheraton Hanoi គឺជាថ្ងៃទី៣ នៃការស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា និងជាថ្ងៃបញ្ចប់ នៃការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាត​អោយមន្ត្រីរាជការ​ ជុំវិញ​ស្ថានទូត​ ដែលដឹកនាំដោយ​   ឯក​ឧត្តម​ ឆាយ​ ណាវុធ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និងពេញសមត្ថភាព​    នៃព្រះរាជាណាចក្រកម្ពុជា​ ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម​ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

សម្តេចប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ វ៉ាន់ធឿន សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម…

ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

សម្តេចប្រធានព្រឹទ្ធសភា និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ជាមួុយឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម…

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀល ថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ចូលជួបសម្តែងការគួរសម ឯកឧត្តម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម រដ្ឋធានីហាណូយ

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតអោយ លោកជំទាវ ហា ធីង៉ា សមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម…

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នារសៀលថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអនុញ្ញាតអោយ លោកជំទាវ ហា ធីង៉ា សមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម...

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតអោយ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម…

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយម វៀតណាម នារសៀលថ្ងៃអង្គារ ១កើត ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានអនុញ្ញាតអោយ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម...