សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះ ផលដំណាំបន្លែប្រជាពលរដ្ឋតាមសហគមន៍ ក្នុងស្រុកសាលាក្រៅ ។ លោកជំទាវបានថ្លែងថា រាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋធ្វើការដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ

រដ្ឋបាលខេត្តប៉ៃលិនប្រកាសជួយសម្របសម្រួលជាមួយក្រុមហ៊ុនសម្ងួតផ្លែស្វាយនិងផ្លែមៀនប៉ៃលិនដើម្បីប្រមូលទិញពីកសិករនិងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់បន្ថែម

លោកជំទាវបានស្រីមុំអភិបាលខេត្ត បានប្រកាសជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្លែស្វាយកែវរមៀតនិងផ្លែមៀនប៉ៃលិនសូមយកទៅលក់នៅរោងចក្រសម្ងួតដែលមានទីតាំងនៅភូមិអូររអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន

អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួនជាង ១២០០ហិចតា នៅឃុំសាលាក្រៅ

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរ ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កំពុងធ្វើការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួនជាង ១២០០ហិចតា ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជាអធិបតីពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល​ និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអញ្ជេីញជាអធិបតីក្នុងពិធី​ក្រុងពាលី​ បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍​ ស្ថិតក្នុង​ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​ នាព្រឹកថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកក្រូចឆ្មារ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណជាង៦មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ក្រោមម្លប់សន្តិភាព

ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុក និងស្មៀនឃុំត្រពាំងរូង នៃរដ្ឋបាលស្រុកកោះកុង

ខេត្ត​កោះកុង​៖​ ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុក និងស្មៀនឃុំត្រពាំងរូង នៃរដ្ឋបាលស្រុកកោះកុង

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី រៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ

ថ្ងៃត្រង់ ថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព វេលាម៉ោង១២:០០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនជាកិត្តិយស ចំពោះឯកឧត្តម ប្រធានាធិបតីអាឡឺម្លង់ លោកជំទាវ និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

នាថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម

នារសៀលថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តកំពង់ចាម