សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម សុខ ឥសាន៖ សម្រេច​របស់​តុលាការ​ពេល​នេះ ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជនកម្ពុជា

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការ​សម្រេច​របស់​តុលាការ​ពេល​នេះ ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​គណបក្ស​ប្រជាជនកម្ពុជា

 សម្ពោធសមិទ្ធិផលនានា ក្នុងវត្តទួលពិសិដ្ឋ ក្នុងស្រុកត្បូងឃ្មុំ ចំណាយថវិការអស់ប្រមាណជិត១៩ម៉ឺនដុល្លា, អភិបាលខេត្តត្បូងឃ្មុំ៖ ការលើកតម្កើង និងរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ពិតណាស់ក្រោមម្លប់សុខសន្តិភាព

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល

អភិបាលខេត្តកោះកុង  អញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ចុះពិភាក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា

លោកជំទាវ មិថុនា ភូថង  អភិបាល  នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិភូ ក្នុងជំនួបពិភាក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន ដែលពាក់ព័ន្ធទៅនឹង វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា

អភិបាលខេត្តប៉ៃលិន ​ទទួលបានព័ត៌មានថា ​មានជនជាតិកុឡាកំពុងរស់នៅលើភ្នំខៀវ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅខេត្តប៉ៃលិន មានចេតិយនៅលើភ្នំយ៉ាតតំណាងឱ្យជនជាតិកុឡា ដែលរស់នៅជំនាន់មុន ខណៈលោកស្រីអះអាងថា នៅក្នុងខេត្តមិនមានជនជាតិកុឡានោះទេ លើកលែងតែនៅលើភ្នំខៀវ

អភិបាល​ខេត្ត​ប៉ៃលិន បង្ហើប​ទីតាំង​​​មាន​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​នៅ​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​កាល​ពី​ជំនាន់​មុន គេ​ស្គាល់​ជា​ទឹកដី​ត្បូង​ពេជ្រ​របស់​ប្រទេស​កម្ពុជា តែ​បច្ចុប្បន្ន​អតីត​ទឹកដី​សមរភូមិ​ប្រយុទ្ធ​បានប្រែក្លាយ​ជា​ដី​កសិកម្ម​ ខណៈ​ធនធាន​រ៉ែ​ត្បូង​កាន់​តែ​ខ្សត់​ខ្សោយ​ទៅ

ខេត្តប៉ៃលិនមានរោងចក្រសម្ងួតផ្លែមៀន និងស្វាយលែងជួបបញ្ហាកកស្ទះ

ផ្លែមៀនប៉ៃលិនជាដំណាំល្បីឈ្មោះក្នុងខេត្ត បច្ចុប្បន្នតម្លៃមានការកើនឡើង ក្នុងនោះមានក្រុមហ៊ុនរោងចក្រវិនិយោគ​ទុនសម្ងួតមៀនប៉ៃលិន និងស្វាយពីប្រទេសចិន។ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា គុណភាពនៃការសម្ងួតផ្លែមៀន និងស្វាយមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ខុសពីខេត្តផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន: ករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោល ជំហរច្បាស់លាស់ នោះគឺរក្សាសណ្ដាប់ ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់ 

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ថា ករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កម្ពុជាមានគោលជំហរច្បាស់លាស់ នោះគឺ រក្សាសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់

ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកតាកេ ហ្ស៊ឺនសឺកិ (TAKEI shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣,៩៨៦លានយ៉េន (ប្រមាណ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត«គម្រោងពង្រីកប្រព័ន្ធផ្តត់ផ្តង់ទឹកស្អាត នៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

កម្ពុជាបោះឆ្នោតគាំទ្រឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ក្នុងខួបមួយឆ្នាំនៃការឈ្លានពាន

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី២៣ ខែកុម្ភៈ បានបោះឆ្នោតលើសេចក្តីសម្រេចមួយ ដែលទទួលបានការគាំទ្រពីប្រទេសជាច្រើន ទាមទារឱ្យដកទ័ពចេញពីអ៊ុយក្រែន។ ក្នុងសេចក្តីសម្រេចនោះ កម្ពុជាក៏បានបោះឆ្នោតគាំទ្រផងដែរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ គ្រប់ក្រសួង​ ស្ថាប័ន​ និងថ្នាក់ខេត្ត ត្រូវរួមគ្នាលើកកម្ពស់ក្នុងការផ្តល់ឋានៈ តួនទីដល់ស្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈ ប្រពន្ធ័ (ZOOM) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣