ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣
ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត»។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញទៅតាមកំណត់របស់រាជរដ្ឋាភិបាល
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អតីតអ្នកយកព័ត៌មានរបស់ VOD ជាង២០នាក់ ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួងស្ថាប័ន ក្រោយមានការប្រកាសជាផ្លូវការទទួលយកពួកគេពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគ្រាដែលស្ថាប័នផ្សព្វផ្សាយព័ត៌មានប្រឆាំងមួយនេះ ត្រូវបានដកហូតអាជ្ញាបណ្ណ និងគ្មានថ្ងៃបើកដំណើរការឡើងវិញនោះ
លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ
ញាត្តិថ្កោលទោស របស់គណបក្សប្រជាជនកម្ពុជា
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គោរពជូនសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសនៃខួបកំណើតសម្តេចធម្មវិសុទ្ធវង្សា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស
សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម សុខ ឥសាន ថា ការជួបជុំរបស់គណបក្សភ្លើងទៀន ជាសិទ្ធិសម្ដែងមតិផ្នែកនយោបាយ ប៉ុន្តែត្រូវរក្សាជំហរឱ្យត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ