សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបសំណេះសំណាល ជាមួយឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ទើបបានបញ្ចប់ការសិក្សា រយៈពេល ៩ ខែ នៅសាលាភូមិន្ទរដ្ឋបាល

ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ  ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល ជាមួយឯកឧត្តម លោក លោកស្រី ជាមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ទើបបានបញ្ចប់ការសិក្សា រយៈពេល ៩ ខែ នៅសាលាភូមិន្ទរដ្ឋបាល ឆ្នាំសិក្សា២០២១-២០២២ ដែលក្នុងនោះរួមមាន អភិបាលរងខេត្ត អភិបាលរងស្រុក និង មន្ទីរជំនាញ

លោក គង់ គាំ ប្រកាសលាលែងពីតំណែងជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

លោក គង់ គាំ បានប្រកាសថាលោកសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ ខណៈដែលដំណឹងនៃការលាលែងពីដំណែងរបស់លោក គង់ គាំ នេះត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតរបស់លោក និងភរិយាដែលបានសរសេរផ្ញើអរគុណដល់នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចុះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

ឯកឧត្តម ផៃ ស៊ីផាន៖ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជា​បន្តបន្ទាប់​របស់រាជរដ្ឋាភិបាល ពិតជា​អាច​ឆ្លុះបញ្ចាំង ​និង​បង្ហាញ​យ៉ាង​ច្បាស់​បំផុត​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា

ឯកឧត្តម ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត និង​ពង្រឹង​សេដ្ឋកិច្ចជាតិ ជាពិសេស​នៅ​បន្ទាប់​ពី​កម្ពុជា​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី

លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ និងសូមអភ័យទោសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ និងសូមអភ័យទោសចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យទីតាំងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត នៅខាងមុខសាលាខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត រួមមាន៖ កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រីជាដើម ក្នុងតំបន់រដ្ឋបាលខេត្តស្ថិតនៅខាងមុខសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពង្រឹងប្រសិទ្ធិភាព ការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា

រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់

ឯកឧត្តម សុខ ឥសាន៖ បក្សកាន់អំណាច គ្មានខ្លាចនិងស្លន់ស្លោជាមួយបក្សភ្លើងទៀន ក្រោយ រ៉ុង ឈុន ចូលរួម

ទោះបីជាគណបក្សភ្លើងទៀន មានការកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ និងមេអង្គការ សហជីពចូលរួមក្នុងជីវភាព នយោបាយជាមួយយ៉ាងណាក៏ដោយ ក៏ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។ ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់ឯកឧត្តម សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង ដូច្នេះ គ្មានលទ្ធភាពឈ្នះបក្សកាន់អំណាចឡើយ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគោលបំណងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ចង់អញ្ជើញទៅទស្សនកិច្ច និងជួបប្រាស្រ័យជាមួយប្រជាជនកម្ពុជា នៅតាមបណ្តាខេត្តនានា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣

សម្ដេច សាយ ឈុំ ប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយ ជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពបំផុត

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយជា គោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពជាទីបំផុត ដោយសារកម្ពុជា មានសុខសន្តិភាព ពេញលេញ