សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន​ ជូនមុខសញ្ញាអតីតយុទ្ធជន

រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ​ អញ្ជេីញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់លំនៅឋាន​ ជូនមុខសញ្ញាអតីតយុទ្ធជន (កងទ័ព​ នគរបាល​ កងរាជអាវុធហត្ថ) នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម​ ក្នុងភូមិសាស្រ្តបង្គោលលេខ១១៧-១១៨​ ចំនួន៩៥ឡូតិ៍​ នៅភូមិត្រពាំងផ្លុងទី១​ ឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​

ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងសហការី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ នាសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

អបអរសាទរក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទង (២០២២-២០២៥) 27-02-2023

អបអរសាទរក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានជ័យលាភី ទីក្រុងស្អាត ផ្ការំដួល ២ទង (២០២២-២០២៥) 27-02-2023

ខេត្តប៉ៃលិន អនុវត្តកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលកូវីដ១៩ ចំណាយជាង៥លានដុល្លារ

រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជ​រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ អំឡុងពេលសង្គមជាតិ​ប្រឈមនឹងវិបត្តិផ្សេងៗ។ជាក់ស្តែងរដ្ឋបាលខេត្ត បានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩សរុប ៥,៧៨៥នាក់ ចំណាយថវិកា ២២,៩​០​៦,១៤៩,​០០០​រៀល ប្រហែលជាង៥លានដុល្លារអាមេរិក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរឯកឧត្ដម​ ជា​ សុផារ៉ា សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា​ ក្នុងវត្តខេមឃោសារាម​ ហៅវត្តទួលទ្រាជេីង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត នាថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ អញ្ជើញអមដំណើរឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា​ ក្នុងវត្តខេមឃោសារាម​ ហៅវត្តទួលទ្រាជេីង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ

កម្ពុជា ត្រូវបានអង្គការ ឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អន្តរជាតិ ហៅកាត់ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ដកចេញពី «បញ្ជីប្រផេះ» គឺចេញពីបញ្ជីថា ជាប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣

កម្ពុជា ត្រូវបានអង្គការ ឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ អន្តរជាតិ ហៅកាត់ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង ដកចេញពី «បញ្ជីប្រផេះ» គឺចេញពីបញ្ជីថា ជាប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនឯកឧត្តម កែ គឹមយ៉ាន ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសចម្រើនជន្មាយុរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣ នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាល-អភិបាលរងក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ មន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣ ខាងមុខ