លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា នៅខេត្តប៉ៃលិន មានចេតិយនៅលើភ្នំយ៉ាតតំណាងឱ្យជនជាតិកុឡា ដែលរស់នៅជំនាន់មុន ខណៈលោកស្រីអះអាងថា នៅក្នុងខេត្តមិនមានជនជាតិកុឡានោះទេ លើកលែងតែនៅលើភ្នំខៀវ។
លោកជំទាវ បាន ស្រីមុំថ្លែងថា៖ «ខ្ញុំបានព័ត៌មានថ្មីនេះ នៅភ្នំខៀវមានជនជាតិកូឡារស់នៅទីនោះ ប្រហែល ៣ ទៅ ៤ នាក់ ហើយគាត់ចុះតែពេលយប់ដើម្បីទិញស្បៀងអាហារ។ ខ្ញុំកំពុងតែគិតចង់ទៅជួយពួកគាត់។ ប៉ុន្តែលោកស្រី មិនទាន់អាចបញ្ជាក់បានថា ករណីនេះពិតកក្នុងកម្រិតណានោះទេ»។