អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការសម្រេចរបស់តុលាការពេលនេះ ជាការផ្ដល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គណបក្សកាន់អំណាច នៅតែទាមទារប្រាក់ជំងឺចិត្តពីលោក សុន ឆ័យ ចំនួន ១លានដុល្លារដដែល។
ឯកឧត្តម សុខ ឥសាន បានបន្តថា យើងគោរពឆន្ទានុសិទ្ធិរបស់តុលាការ ដែលបានកាត់សេចក្ដីបីជំហានមកហើយ ហើយនៅតែរកយុត្តិធម៌ឱ្យគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប យើងស្ងប់អារម្មណ៍ ពីព្រោះទទួលបានយុត្តិធម៌ហើយ។