រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម។ ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅលើសួនច្បារខាងមុខសាលាខេត្តកំពង់ចាម។
បើតាមសៀវភៅមហាសង្ក្រាន្ត បានអោយដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។ ចំពោះការ កំណត់ ខែ ថ្ងៃ និងម៉ោងពេល ដែល ឆ្នាំ ចាស់ ត្រូវ ផុត កំណត់ ហើយ ទេវតា ឆ្នាំ ថ្មី ត្រូវ ចុះ មក ទទួល តំណែង ពី ទេព្តា ឆ្នាំ ចាស់ នោះ គឺគេ អាច ដឹង បាន ដោយ ប្រើ ក្បួន ហោរាសាស្ត្រ បុរាណ គឺ ក្បួន មហាសង្ក្រាន្ត។
បន្ទាប់ពីពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមលេងល្បែងប្រជាប្រិយ និងរលេងកំសាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្តៅបំផុត៕