នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល និងពិធីពូនភ្នំខ្សាច់ នៅវត្តជ័យគិរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ដែលជាថ្ងៃចូលឆ្នាំទីពីរ (វារៈវនប័ត) ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ បុព្វការរីជន មានមាតា បិតា ញាតិកាទាំងសន្ដាន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ និងដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន រុងរឿងជូនដល់ប្រជាជនកម្ពុជា ដែលបាននិងកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ត ក្រោមម្លប់សុខសន្តិភាព សម័យតេជោ សែន ជានិច្ចនិរន្តរ៍តទៅ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ យុវជន និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
គូរបញ្ជាក់ថា ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ។