សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម រិន វីរៈ អញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ រួមនិងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម. មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង នៅក្រុងសួង

នាថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង នៅក្រុងសួង

អភិបាលខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២១គ្រួសារ នៅស្រុកតំបែរ

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ចំនួន២២១គ្រួសារ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាគណៈអធិបតី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការគនរបាលខេត្តប៉ៃលិន

រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការគនរបាលខេត្តប៉ៃលិន និងផ្សព្វផ្សាយទិសដៅការងារ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធអនឡាញ (Zoom meeting)

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ (Zoom meeting)

សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា …

ព្រឹកថ្ងៃ សុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ទី០៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម ពិធីសម្ពោធអគារទីបញ្ជាការ​ អគារស្នាក់នៅ​ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា​ សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ យោធភូមិភាគ៥​

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ពិធីសម្ពោធអគារទីបញ្ជាការ​ អគារស្នាក់នៅ​ និងសមិទ្ធផលនានាដែលជាអំណោយដ៏ថ្លៃថ្លា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ យោធភូមិភាគ៥​ កងទ័ពជេីងគោក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

សម្តេចភក្តី សាយ ឈុំ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតលោកគ្រូ អ្នកគ្រូ, លោកគ្រូ អ្នកគ្រូបច្ចុប្បន្ន និងលោកគ្រូអ្នកគ្រូ ចូលនិវត្តន៍ វិទ្យាល័យកោះសូទិន

បន្ទាប់ពីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិកាទាំង៧សន្តាន រួចមក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអតីតលោកគ្រូ អ្នកគ្រូ, លោកគ្រូ អ្នកគ្រូបច្ចុប្បន្ន និងលោកគ្រូអ្នកគ្រូ ចូលនិវត្តន៍ សរុបចំនួន៤០នាក់ នៅវិទ្យាល័យកោះសូទិន ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីទទួលបដិសណ្ឋារកិច្ចប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីទទួលបដិសណ្ឋារកិច្ចប្រតិភូខេត្តតៃនិញ និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលាខេត្តត្បូងឃ្មុំ

សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញប្រារព្ធពិធីប័ង្សុកូល នៅឃុំកោះសូទិន…

ព្រឹកថ្ងៃ ព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មាតា បិតា ញាតិការទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ..។ ពិធីនេះបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ខ្មែរនិងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ខេត្ត អាជ្ញាធរស្រុក និងឃុំកោះសូទិន ខេត្តកំពង់ចាមផងដែរ ...