សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តកំពង់ចាមជំរុញដល់អាជ្ញាធរមូលដ្ឋាន ​បង្កលក្ខឲ្យសប្បាយរីករាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តនានា ក្នុងខេត្តកំពង់ចាម

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំថោះនេះ អាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា បង្កលក្ខណៈឲ្យសប្បាយរីករាយ ជាពិសេស ក្នុង ព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តកំពង់ចាម ឲ្យបានធំ និងអធិកអធមជាងបណ្ដាឆ្នាំមុនៗ

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន អញ្ជើញប្រារព្ធពិធី បួងសួង សុំសេចក្តីសុខ នៅវត្តនគរបាជ័យក្នុង ស្ថុិតនៅក្នុង ឃុំពិល ស្រុកកំពង់សៀម

នាព្រឹក​ ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០២៣​ រដ្ឋបាលសាលាខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអាជ្ញាធរស្រុក កំពង់សៀម អញ្ជើញប្រារព្ធពិធី បួងសួង សុំសេចក្តីសុខ នៅវត្តនគរបាជ័យក្នុង ស្ថុិតនៅក្នុង ឃុំពិល ស្រុកកំពង់សៀម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បាននិមន្ដព្រះសង្ឃចំនួន ០៩ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសីសិរីសួស្តី

ព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៣ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បាននិមន្ដព្រះសង្ឃចំនួន ០៩ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសីសិរីសួស្តី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលឈានមកដល់នាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ

ឯកឧត្តម សុខ ឥសាន ៖ ការដាក់សម្ពាធរបស់អន្តរជាតិលើរដ្ឋាភិបាលគ្មានប្រយោជន៍ឡើយ

អ្នកនាំពាក្យគណបក្សប្រជាជន ឯកឧត្តម សុខ ឥសាន បានអះអាងថា ការដែលក្រុមប្រឆាំងក្រៅប្រទេសតែងព្យាយាមពឹងមជ្ឈដ្ឋានអន្តរជាតិដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលគឺមិនមានប្រយោជន៍ និងឥទ្ធិពលឡើយ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា

នាសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា រាជធានីភ្នំពេញ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»

ឯកឧត្តម អ៊ុន ចាន់ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ បានប្រារព្ធធ្វើ ឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជាសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា នារាជធានីភ្នំពេញ

ខេត្តប៉ៃលិនដ៏ស្រស់ឆើតឆាយ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សូមស្វាគមន៍ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកលេងកំសាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

លោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត លោកយាយ លោកតា ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹកថ្ងៃពុធ ០៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត លោកយាយ លោកតា ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តប៉ៃលិន នៅបរិវេណអាស្រមលោកយាយយ៉ាត

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររៀបចំតុបតែងលម្អសោភ័ណភាពទូទាំងខេត្ត ដើម្បីតៀមទទួលភ្ញៀវទេសចរ និងប្រជាពលរដ្ឋកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានកំពុងរៀបចំតុបតែងលម្អសោភ័ណភាពទូទាំងខេត្ត ដោយមានការចូលរួមពីយុវជនស.ស.យ.កខេត្ត និងមូលដ្ឋានឃុំ សង្កាត់ ដើម្បីតៀមទទួលភ្ញៀវទេសចរ និងប្រជាពលរដ្ឋកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧