អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ចំណុះរដ្ឋបាលសាលាខេត្ត ក្នុងឪកាសឆ្នាំថ្មី

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត និងនិវត្តន៍ជន ចំណុះសាលាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត និងនិវត្តន៍ជន ចំណុះសាលាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ឲ្យពង្រឹងសមត្ថភាព ធ្វើកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថ្លែងថា ឆ្នាំចាស់កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាមបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ បន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី កិច្ចការបន្តនៅក្នុងឆ្នាំថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់គោលការណ៍ពង្រឹងនូវគុណភាព នៃស្ថាប័នមួយនេះ ឱ្យកាន់តែមានភាពរឹងមាំ ឲ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្ត ធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះមន្ត្រីនៃរដ្ឋបាលខេត្តកំពង់ចាម ត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឲ្យបានច្រើនបន្ថែមទៀត ពោលគឺ ត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋមិនខុស គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ មិនរើសអើង សាសនា ឬ និន្នាការនយោបាយឡើយ ៕