(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២២ និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ឈានឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាSEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។





