លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្នុងខេត្តកោះកុង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ មិថុនា ភូថង  បានថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរព័ត៌មាន ដែលបានសម្របសម្រួល ជាមួយលោក លោកស្រី ដែលជាអ្នកសារព័ត៌មានទាំងអស់ ដែលប្រចាំការនៅក្នុងខេត្តកោះកុង ដែលបានផ្សព្វផ្សាយព័ត៌មាន ដែលកើតមាននៅទូទាំងខេត្ត ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន អំពីសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍ ព្រមទាំងភាពអសកម្មនានា ដែលកើតមាន ដើម្បីថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ធ្វើការកែលម្អ និងដោះស្រាយបានទាន់ពេលវេលា ដើម្បីបម្រើផលប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន

(កោះកុង)៖ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ មិថុនា ភូថង  បានថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរព័ត៌មាន ដែលបានសម្របសម្រួល ជាមួយលោក លោកស្រី ដែលជាអ្នកសារព័ត៌មានទាំងអស់ ដែលប្រចាំការនៅក្នុងខេត្តកោះកុង ដែលបានផ្សព្វផ្សាយព័ត៌មាន ដែលកើតមាននៅទូទាំងខេត្ត ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន អំពីសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍ ព្រមទាំងភាពអសកម្មនានា ដែលកើតមាន ដើម្បីថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ធ្វើការកែលម្អ និងដោះស្រាយបានទាន់ពេលវេលា ដើម្បីបម្រើផលប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

លោកជំទាវ អភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដោយស្មោះចំពោះលោក លោកស្រីទាំងអស់ដែលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ដ៏ល្អប្រពៃ និងសូមស្នើឱ្យលោក លោកស្រីទាំងអស់បន្តកិច្ចសហការបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មានឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply