(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងលោកជំទាវ បានអញ្ជើញទៅប្រារព្ធពិធីបង្សុកូលដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន របស់សម្តេច និងលោកជំទាវ បុព្វការីជនដែលបានពលីជីវីតតស៊ូរំដោះជាតិ មាតុភូមិកម្ពុជា នៅវត្តបទុមវតីរាជវរារាម ឬ (វត្តបទុមវតី) រាជធានីភ្នំពេញ។














