(ប៉ៃលិន)៖ ថ្ងៃ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព បានអញ្ជើញនាំយកចង្ហាន់ និងទេយ្យទានព្រមទាំងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹកនិងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាតិការទាំង ៧សន្តាន ព្រមទាំងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ។























