ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

នាព្រឹកថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំ រដ្ឋបាលខេត្តមណ្ឌលគិរី (អាគារសែនមនោរម្យ) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបោះឆ្នោតបំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបោះឆ្នោតបំពេញបន្ថែមសមាជិកអចិន្រ្តៃយ៍ និងសមាជិកនៃគណៈកម្មាធិការ គណបក្សក្រសួង នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤០ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃអង្គារ៍ ០៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤០ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

កម្ពុជាដកចេញវិធានការសុខាភិបាលមួយចំនួនទៀតសម្រាប់ជន បរទេស ដែលចូលមកប្រទេសកម្ពុជា, មិនតម្រូវឲ្យប ង្ហាញសេចក្ដីប្រកាសសុខភាព ឬវិញ្ញាបនបត្រវ៉ាក់សាំង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២

ទឹកជំនន់ជន់លិចភូមិស្ថានពលរដ្ឋ៖ ភ្លាមៗ អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្តចែកជូនពលរដ្ឋ៥២គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ក្រោយទឹកទន្លេមេគង្គបន្តហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្ន ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងក្រុមការងារ បន្ទាប់ពីភ្លៀងមួយមេធំ បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩

យប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងចាត់ចែងកម្លាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានជួយដល់ប្រជាពលរដ្ឋភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លាក់មួយមេធំបន្ថែម បណ្តាលអោយហូរលិចកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចទីប្រជុំជនស្រុកសាលាក្រៅ និងកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅទីប្រជុំជនឃុំស្ទឹងត្រង់ ព្រមទាំងប្រជាពលរដ្ឋដែលបានរងគ្រោះដោយការហូរច្រោះដីភ្នំមកលើលំនៅដ្ឋាន ទៅទីមានសុវត្ថិភាព បានរួចផុតអាយុជីវិតទាន់ពេលវេលា

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំការងារគណៈបញ្ជាការឯកភាពខេត្ត

នាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម ថន សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្តចំនួន០៦ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តាមរយះប្រព័ន្ធវីដេអូ Zoom ពីសាលប្រជុំសាលាខេត្តមណ្ឌលគិរី

អភិបាលខេត្តប៉ៃលិន នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់

រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតអំណរសាទរការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

ព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតអំណរសាទរការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM

អភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋ

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតអោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ គណៈប្រតិភូព្រឹទ្ធសភា ព្រះរាជាណាចក្រថៃឡង់ដ៏ ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃឡង់ដ៏ ចូលជួបសម្តែងការគួរសម...

សម្តេចតេជោ ហ៊ុន សែន បានពាំនាំព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ឯកឧត្តម Shinzo Abe ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ

ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ បានឆ្លៀតជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ ឯកឧត្តម ឯកឧត្ដម Shinzo Abe ផងដែរ។

សារលិខិត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរទិវាទេសចរពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM)

សារលិខិត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរទិវាទេសចរពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ "ការគិតគូរឡើងវិញពីទេសចរណ៍" (RETHINKING TOURISM)

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា

បន្ទាប់ពីបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ ដើម្បីលាគ្នាជាលើកចុងក្រោយរួចមក នៅរសៀលថ្ងៃទី ២៧ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា នាំយកអំណោយសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចែកជូនកុមារកំព្រា នៅឃុំត្រែងត្រយឹង

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ចែកជូនកុមារ នៅអង្គការកុមារកំព្រាចំនួន២ គឺអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងអង្គការកុមារកំព្រា ភូមិថៃ ដែលមានទីតាំងស្ថិតក្នុងឃុំត្រែងត្រយឹង ខេត្តកំពង់ស្

សម្តេចតេជោ ហ៊ុន សែន ចូលជួបប្អូនប្រុសលោក ហ្វីដែល កាស្ត្រូ និងបញ្ជាក់ថា ពលរដ្ឋកម្ពុជា ចងចាំមិនភ្លេច​ចំពោះការជួយរបស់គុយបា ក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទាំងរូបសម្តេច និងប្រជាពលរដ្ឋកម្ពុជាទាំងមូលចងចាំមិនភ្លេចចំពោះគុណបំណាច់រដ្ឋាភិបាល និងប្រជាពលរដ្ឋគុយ ដែលបានជួយដល់ពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត

ប្រធានាធិបតីទីម័រខាងកើតអរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការជួយជ្រោមជ្រែង ឱ្យទីម័រក្លាយជាសមាជិកអាស៊ាន ហើយថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់របស់ប្រទេសទីម័រខាងកើតផងដែរ

ក្នុងពេលបំពេញបេសកកម្មការងារនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តមមចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីប្រទេសទីម័រខាងកើតរ៉ាម៉ូស ហ័រតា បានឆ្លៀតជួបជជែកពិភាក្សាគ្នាលើការងារមួយចំនួន។ ជាពិសេសការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ