(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យមន្ត្រីបង្គោលព័ត៌មានវិទ្យាសាលាខេត្ត ជួបពិភាក្សាការងារមួយចំនួន ស្តីអំពីវឌ្ឍភាពការងារគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង
ក្រោយពីស្តាប់របាយការណ៍របស់ក្រុមការងារ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា គេហទំព័ររដ្ឋបាលខេត្ត ដែលមានការជ្រោមជ្រែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ខេត្តរបស់យើងក្នុងរយៈពេលជាងបីឆ្នាំមានការរីកចំរើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចសហការដ៏ល្អពីក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រុមការងារបានជំរុញឱ្យមានមន្ត្រីបង្គោលនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដោយឡែករដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក៏បានរៀបចំបានល្អប្រសើរផងដែរ។ ក្រុមការងារត្រូវជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀតលើ ក្នុងការរៀបចំព័ត៌មាន ១-លើវិស័យទេសចរណ៍ និងកន្លែងស្នាក់នៅ អាហារដ្ឋាន ជាដើម ២-បន្តចែករំលែកផ្សព្វផ្សាយបន្ថែមទៅលើគេហទំព័រ និងហ្វេសប៊ុកផ្លវការ របស់មន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ៣-ធ្វើការចែករំលែកព័ត៌មាននានា ជូនដល់អ្នកសារព័រមានប្រចាំខេត្ត ដើម្បីផ្សព្វផ្សាយបន្ត ដល់សាធារណៈជន ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ មួយវិញទៀតក្រុមការងារត្រូវតាមដាន ជាប្រចាំនូវបញ្ហាប្រឈម និងសំណូមពរនានា តាមរយៈគេហទំព័រ និងហ្វេសប៊ុក ដើម្បីធ្វើការឆ្លើយតបនូវឱ្យបានទាន់ពេលវេលា៕
ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២





