អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាមន្ដ្រីសុខាភិបាល គ្រូពេទ្យ និងអ្នកដឹកជញ្ជូនម្ហូបអាហារ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមគោលដៅទាំងនោះ ត្រូវជួយសម្របសម្រួលឲ្យទាន់ពេលវេលា និងអនុញ្ញាតឲ្យក្រុមមន្ដ្រីសុខាភិបាល គ្រូពេទ្យឲ្យធ្វើដំណើរនៅពេលពួកគេ បង្ហាញកាតសម្គាល់ខ្លួន ឬលិខិតបេសកកម្មជាដើម។ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារ តាមម៉ូតូ តាមរឺម៉ក់ ឬតាមរថយន្ដក៏ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងរហូតមកដល់ថ្ងៃទី១៨ ខែមេសានេះ មានព័ត៌មានជាច្រើនដែលអាជ្ញាធរ និងសមត្ថកិច្ច នៅតាមគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ បានឃាត់មន្ដ្រីសុខាភិបាល គ្រូពេទ្យ ដែលជាក្រុមមន្ដ្រីអាទិភាពបំផុត នៅក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដយ៉ាងធ្ងន់ធ្ងរ។ជាមួយគ្នានេះ ក្រុមបុគ្គលិកដឹកជញ្ជូនម្ហូបអាហារដែលប្រជាពលរដ្ឋកម្មង់តាមអនឡាញមួយចំនួនធំ ត្រូវបានឃាត់មិនឲ្យធ្វើដំណើរផងដែរ ដែលសេវាកម្មនេះ គឺចាំបាច់បំផុតសម្រាប់ដំណាក់កាលនៃការរាំងខ្ទប់។

Leave a Reply