អភិបាលខេត្តប៉ៃលិនថ្លែងអំណរគុណទឹកចិត្តបងប្អូនដែលផ្ញើសារមកចង់ជួយ, អាចជួយបានគ្រាន់តែគោរពអនុវត្តអោយមុឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តាមរយៈបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវ បានថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូនកូនក្មួយជាទីគោរពស្រលាញ់ទាំងអស់ ដែលបានផ្ញើរសារ ចង់ចូលរួមជួយ ក្រុមការងារប្រយុទ្ធទប់ស្កាត់មេរោគ កូវីដ-១៩, ចង់ជួយដល់កងទ័ពកំលាំងជួរមុខ កងទ័ព អាវស កងទ័ព អាវក្រហម កងទ័ពអាវ ខៀវ រួមទាំងមន្រ្តីរាជការគ្រប់មន្ទីរ អង្គភាព មានការហត់នឿយខ្លាំងណាស់ ។

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តាមរយៈបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវ បានថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូនកូនក្មួយជាទីគោរពស្រលាញ់ទាំងអស់ ដែលបានផ្ញើរសារ ចង់ចូលរួមជួយ ក្រុមការងារប្រយុទ្ធទប់ស្កាត់មេរោគ កូវីដ-១៩, ចង់ជួយដល់កងទ័ពកំលាំងជួរមុខ កងទ័ព អាវស កងទ័ព អាវក្រហម កងទ័ពអាវ ខៀវ រួមទាំងមន្រ្តីរាជការគ្រប់មន្ទីរ អង្គភាព មានការហត់នឿយខ្លាំងណាស់ ។

លោកជំទាវអភិបាលខេត្ត បានបន្តថា បងប្អូនទាំងអស់អាចជួយបាន នូវចំនែកមួយយ៉ាងធំ សំខាន់ ដោយគ្រាន់តែគោរពអនុវត្តន៍ច្បាប់អោយបានមុឹងម៉ាត់ នូវការណែនាំ ទាំងឡាយរបស់ ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាការណែនាំ របស់អាជ្ញាធរដែនដី ដើម្បីសេចក្តីសុខរបស់ពុកម៉ែបងប្អូនប៉ុណ្ណោះ ត្រូវរក្សាគម្លាត ពាក់ម៉ាស់ លាងដៃ ហាមលក់ ឬ ជួបជុំពិសារ គ្រឿងស្រវឺង រក្សាភាពស្ងប់ស្ងៀមនៅតាមទីលំនៅដ្ធានរៀងៗខ្លួន។ នេះហើយជាចំណែកដ៍ធំមួយ ចូលរួមជាមួយ រាជរដ្ឋាភិបាល ចូលរួមដើម្បីសង្គមជាតិកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានបន្តទៀតថា៖ យើងត្រូវក្រោកឈររួមសាមគ្គីគ្នា យកឈ្នះ យើងនឹងឆ្លងអោយផុតគ្រាលំបាក ដោយមេរោគ កូវីដ- ១៩ នាពេលនេះ ហើយក៍ជាចំណែកមួយ កាត់បន្ថយការលំបាកហត់នឿយ ដល់ក្រុមការងារយើងគ្រប់លំដាប់ថ្នាក់ ផង។

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្ត និងការយល់ដឹងពីសំណាក់ ពុកម៉ែបងប្អូនទាំងអស់ ដែលបានគោរពអនុវត្តន៍បានល្អមុឹងម៉ាត់ វិធានការទាំងឡាយ របស់ប្រមុខរាជរដ្ឋាភិបាល គឺអនុវត្តន៍ សំរាប់ តែការពារ សុវត្ថិភាព សុខភាពពុកម៉ែបងប្អូន តែប៉ុណ្ណោះ សូមចូលរួមអនុវត្តន៍បន្តទៅមុខទៀតរហូតដល់យើងទទួលបានជោគជ័យ ទាំងអស់គ្នា ។

Leave a Reply