កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាមនិងជាប្រធានគណៈកម្ម ការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយក្រុមការងារ បានចុះពិនិត្យអំពីសុខភាព និងសុខទុក្ខ របស់អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានារប ស់រដ្ឋបាលខេត្តកំពង់ចាម ។
ស្របតាមការណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាផងនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិ បាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ អមដោយអភិបាលរង ខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈ មណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខ ទុក្ខ ក៏ដូចជាការពិនិត្យមើលអំ ពីការស្នាក់នៅ ការហូបចុករប ស់អ្នកដែលកំពុងធ្វើចត្តាឡី ស័ក ។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឱ្យចូលរួមសហការជាមួយអាជ្ញា ធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ- ១៩ ដែលជំងឺដ៏កាចសាហាវមួយនេះ បាននិងកំពុងឆ្លងរាលដាលក្នុងសហគមន៍។
ឯកឧត្តមអ៊ុន ចាន់ដា បានមានប្រសាសន៍ក្រើនរំលឹកដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងមានអនា ម័យល្អជាប្រចាំ ជាពិសេស ត្រូវយកចិត្តទុកដាក់តាមដានឱ្យបានហ្មត់ចត់អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគាត់ឱ្យបានទាន់ពេលវេលា ហើយប្រសិនបើក្នុងករណីមិនអាចដោះស្រាយបាន ក្រុមប្រចាំ ការត្រូវរាយការណ៍ និងសុំយោ បល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ឱ្យបានលឿនបំផុត។
សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសានេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានប្រមាណ ២៦០នាក់៕