(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ ចំនួន៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ធ្វើឡើងស្ថិតនៅវត្តកញ្ចក់ ទីរួមស្រុកក្រូចឆ្មារ។
ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល ថ្លែងកោតសរសើរ ណែនាំផ្តាំផ្ញើ ក្រើនរំលឹក ព្រមទាំងចែកជូនថវិកាមួយចំនួនដល់ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប្រជាការពារដែលបានចូលរួម។
តមក លោកបណ្ឌិត អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងបាក់ច្រាំងទន្លេ និងបន្តទៅពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ៕