ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលបានចូលរួមជួយឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាម្ចាស់គ្លីនិកសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត (ក្រុងសួង) និងលោកជំទាវ សុខ ធីតា ដែលមានទឹកចិត្តមនុស្សធម៍ដ៏ថ្លៃថ្លា បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន៥,០០០,០០០រៀល ដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដើម្បីទ្រទ្រង់សកម្មភាព និងបន្តបេសកកម្មមនុស្សធម៍ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅទូទាំងខេត្ត៕

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាម្ចាស់គ្លីនិកសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត (ក្រុងសួង) និងលោកជំទាវ សុខ ធីតា ដែលមានទឹកចិត្តមនុស្សធម៍ដ៏ថ្លៃថ្លា បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន៥,០០០,០០០រៀល ដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដើម្បីទ្រទ្រង់សកម្មភាព និងបន្តបេសកកម្មមនុស្សធម៍ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅទូទាំងខេត្ត៕

Leave a Reply