ឯកឧត្តម សុខ ឥសាន ៖ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងក្លាយខ្លួនជាមេភេរវករ ចង់បង្កើតសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រឆាំងអាស៊ាន

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងក្លាយខ្លួនជាមេភេរវករ ចង់បង្កើតសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រឆាំងអាស៊ាន? ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងតាំងខ្លួនជាខ្មាំងសត្រូវ ជាមួយមេដឹកនាំប្រទេសអាស៊ាន ចោទមេដឹកនាំបណ្តាប្រទេសអាស៊ានថាផ្តាច់ការ។ ដោយយកមេដឹកនាំប្រទេសអាស៊ាន ទណ្ឌិតមេឧទ្ទាមលែងមានឱកាសបានជាន់ទឹកដីអាស៊ានជារៀងរហូត?”’

ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងក្លាយខ្លួនជាមេភេរវករ ចង់បង្កើតសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រឆាំងអាស៊ាន? ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងតាំងខ្លួនជាខ្មាំងសត្រូវ ជាមួយមេដឹកនាំប្រទេសអាស៊ាន ចោទមេដឹកនាំបណ្តាប្រទេសអាស៊ានថាផ្តាច់ការ។ ដោយយកមេដឹកនាំប្រទេសអាស៊ាន ទណ្ឌិតមេឧទ្ទាមលែងមានឱកាសបានជាន់ទឹកដីអាស៊ានជារៀងរហូត?”’

ឯកឧត្តមបន្តថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចង់បំផ្លាញខ្មែរ ដោយញុះញង់ឲ្យកម្ពុជា ធ្វើសង្គ្រាមជាមួយវៀតណាម។ នយោបាយចូលដៃជាមួយយួនសេរីដេកា ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កាន់តែត្រូវវៀតណាម ទាត់ចោលកាន់តែឆ្ងាយទៅៗ។ ការញុះញង់ឲ្យប្រជាជន និងពលករនៅថៃ ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កាន់តែឯកោ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា នយោបាយយកគំរូតាមគេ ឆ្លុះបញ្ចាំងថា ទណ្ឌិតជាអ្នកនយោបាយ អត់មានចក្ខុវិស័យខ្លួនឯង ចាំតែធ្វើតាមគេដោយមិនដឹងខ្យល់។

ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជាមនុស្សអន់បំផុត ដោយអួតថាប្រើនាឡិកាកាស្យូមួយ៥ដុល្លារ រយៈពេល៣០ឆ្នាំ ? ៣០ឆ្នាំប្រើនាឡិកាមួយ សរបញ្ជាក់ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ មាននយោបាយធ្វើឲ្យកម្ពុជា ក្រដូចសម័យប៉ុលពត។ នាឡិកាមួយ ទោះបីថ្លៃរាបពាន់ដុល្លារ ក៏មិនមានគុណភាព ប្រើបានរាប់សិបឆ្នាំដែរ?៕

Leave a Reply