ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ(២០១៧-២០២២) និងលើកទិសដៅការងារ៥ឆ្នាំបន្ត គណបក្សឃុំអូរអណ្តូង

រសៀលថ្ងៃអាទិត្យ ទី០៩កមរា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ(២០១៧-២០២២) និងលើកទិសដៅការងារ៥ឆ្នាំបន្ត (២០២២-២០២៧) របស់គណៈកម្មាធិការ គណបក្សឃុំអូរអណ្តូង ស្រុកសាលាក្រៅខេត្តប៉ៃលិន ។

ឯកឧត្តម អុី ឈាន អញ្ជើញជាអធិបតីពិធីអបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សឃុំស្ទឹងកាច់

ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីអបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អាណត្តិទី៤(ឆ្នាំ២០១៧-២០២២) និងលើកទិសដៅ ៥ឆ្នាំបន្ត ឆ្នាំ២០២២-២០២៧។

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា នៅរដ្ឋធានីវែល្លីងតុន – ទីក្រុងផាមមើស្តុនណតន៍ និងទីក្រុងក្រៃឈើច- Wellington- Palmerston North – Christchurch ប្រទេសនូវ៉ែលហ្សេឡង់

ឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសគម្រប់ខួបលេីកទី ៤៣ នៃទិវាមហាជ័យជំនះ ៧ មករា នៅទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី

នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា នៅទីក្រុងមែលប៊ន – Melbourne ប្រទេសអូស្ត្រាលី

នារសៀល ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា នៅទីក្រុងអូក្លិន – Auckland ប្រទេសនូវ៉ែលហ្សេឡង់

នារសៀល ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អបអរសាទរជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសគម្រប់ខួបលេីកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ដែលរៀបចំឡេីងដោយ ឯកឧត្តម កៅ ថាច អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារទទួលខុសត្រូវតំបន់៥ ទីក្រុងអូក្លិន ហាមិលតុន និងណេភ្យារ ដោយមានការចូលរួមពីក្រុមការងារគណបក្ស និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅទីនោះ។

និស្សិតខ្មែរអ៉ីស្លាមរៀននៅក្រៅប្រទេស ២១៥នាក់ទៀតមកពី១២ប្រទេស ចេញលិខិតចំហរទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត

និស្សិតខ្មែរអ៉ីស្លាមរៀននៅក្រៅប្រទេស ២១៥នាក់ទៀតមកពី១២ប្រទេស ចេញលិខិតចំហរទាមទារឱ្យ លោក សម រង្ស៉ី សុំទោសជាសាធារណៈចំពោះការប្រមាថសញ្ញាបត្រក្រៅប្រទេសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត

សេចក្តីជូនដំណឹង ស្តីពីយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ស្តីពីយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

អភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តមអគ្គរដ្ឋទូតវៀតណាម អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃការបង្កើត និងការកសាងអភិវឌ្ឍន៍ក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូដាក់ឡាក់-មណ្ឌលគិរី

នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី និងឯកឧត្តម អគ្គរដ្ឋទូត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ១៥ឆ្នាំ នៃការបង្កើត និងការកសាងអភិវឌ្ឍន៍ក្រុមហ៊ុនអភិវឌ្ឍន៍កៅស៊ូដាក់ឡាក់-មណ្ឌលគិរី និងអបអរសាទរ នៃការសម្រេចបានលទ្ធផលបរិមាណផល ២៥០០តោន ក្នុងឆ្នាំ២០២១ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុនដាក់ឡាក ស្ថិតនៅក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ៕

ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន អធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ(២០១៧-២០២២) និងលើកទិសដៅការងារ៥ឆ្នាំបន្ត គណបក្សសង្កាត់អូរតាវ៉ៅ

ថ្ងៃសៅ ទី០៨ មករា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន សមាជិកគណកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ(២០១៧-២០២២) និងលើកទិសដៅការងារ៥ឆ្នាំបន្ត (២០២២-២០២៧) របស់គណៈកម្មាធិការ គណបក្សសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា

នៅស្នាក់ការបក្សសង្កាត់ទួលល្វា ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា ឆ្នាំ២០១៧_២០២២ និងលើកទិសដៅ ៥ឆ្នាំបន្ត ២០២២_២០២៧ ដែលមានការចូលរួមពីប្រធាន-អនុប្រធានគណបក្សសង្កាត់ និងសមាជិក សមាជិកា ចំនួន ២៧៤នាក់។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក

ថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ ២០២២។

អភិបាលខេត្តបាត់ដំបង និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ-ស្រុកសង្កែ អញ្ជើញជាអធិបតីចុះពិនិត្យការចាក់ក្រាលផ្លូវកៅស៊ូ DBST ប្រវែងជាង៣០០ម៉ែត្រនៃកំណាត់ផ្លូវខេត្ត ដែលកំពុងកែលម្អឡើងវិញប្រវែងជាង៤គ.ម ក្នុងឃុំតាប៉ុន ស្រុកសង្កែ

នៅរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឩត្តម កុល វិរ័ក្ស  ប្រធានក្រុមការងារចុះជួយស្រុកសង្កែខេត្តបាត់ដំបង និង សហការី ព្រមទាំងអាជ្ញាធរស្រុកនិងមូលដ្ឋានពាក់ព័ន្ធទីនោះ បានអញ្ជើញជាអធិបតីចុះត្រួតពិនិត្យការចាក់ក្រាលកៅស៊ូនិងថ្មមិចស្រទាប់ទី២ នៅលើកំណាត់ផ្លូវប្រវែងជាង៣០០ម៉ែត្រ ដែលជាផ្លូវខេត្ត ស្ថិតក្នុងគម្រោងធ្វើការកែលម្អ ឲ្យប្រសើរឡើងវិញ និងអនុវត្តគម្រោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបង។

លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា»

ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធានប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

រដ្ឋបាលខេត្តកោះកុង រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន៥០០នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីអបអរសាទរខួបទី ៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យ ពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២២)។

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់ មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ។

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នោះសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ឯកឧត្តម នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ(២០១៧-២០២២) របស់គណបក្សសង្កាត់វាលវង់ ក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម អញ្ជើញជា គណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ ២០១៧-២០២២ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០២២-២០២៧ របស់គណបក្សមូលដ្ឋាន សង្កាត់វាលវង់ ក្រុងកំពង់ចាម។

លោក មីន អោ​ង​ឡាំង ធានា​សម្របសម្រួល​ឲ្យ​ឯកឧត្តម ប្រាក់ សុ​ខុន ជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មីន អោ​ង​ឡាំង (Min Aung Hlaing) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូល​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ស្វាគមន៍​ចំពោះ​ការ​តែងតាំង ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្តី​ពី​មី​យ៉ា​ន់​ម៉ា និង​បាន​សន្យា ផ្តល់​ការ​គាំទ្រ​ដល់​ប្រេសិត​ពិសេស ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ០៥ ចំណុច ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម ស្ដី​ពី ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ទៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២២​នេះ ។

ជំនួបចរចារវាងសម្តេចតេជោ និងមីន អោង​ឡាំងដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធងាកមកចរចាគ្រប់ភាគី

រាជធានី​ភ្នំពេញ ៖ តាម​កិច្ច​សន្ទនា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ និង​លោក​ មី​ន អោ​ង​ឡាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​បទ​ឈប់​បា​.​ញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ងាក​មក​ចរចា​គ្រប់​ភាគី​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ថ្ងៃ​ទី​០៧-០៨ ខែមករា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា រដ្ឋបាល​រដ្ឋ និង​ជា​នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ទី​០៧-០៨ ខែមករា ឆ្នាំ​២០២២​។ នៅ​ក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់…