ភ្នំពេញ៖ នៅតាមមណ្ឌលកំណែនានា នៅរាជធានីភ្នំពេញ មានការធ្វើតេស្តសំណាកកូវីដ-១៩ មុនការរៀបចំកិច្ចប្រជុំណែនាំ បច្ចេកទេសដល់សមាជិកគណៈកម្មការក្រុមមុខវិជ្ជា ត្រៀមដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ព្រមទាំងក្រសួង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងស្អិតរមួតក្នុងការធានាបាននូវដំណើរការប្រឡងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រព្រឹត្តទៅទាំងស្រុង នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://t.me/lorsovanney