ហេតុអ្វីបានជាអ្នកនយោបាយគេមិនសូវស្គាល់ ក្លាយជាដៃស្ដាំរបស់នាយករដ្ឋមន្ត្រីជប៉ុន?

នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​ ជ្រើសរើស​លោក​ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ​ជា​អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​នយោបាយ​ជា​ច្រើន​ភ្ញាក់ផ្អើល ហើយ​ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​សំណួរ​ថា «តើ​លោក​ម៉ាតស៊ូណូ​ជា​នរណា​គេ​?»​។

នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ហ្វូមីអូ គីស៊ីដា​ ជ្រើសរើស​លោក​ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ​ជា​អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​នយោបាយ​ជា​ច្រើន​ភ្ញាក់ផ្អើល ហើយ​ធ្វើ​ឱ្យ​មាន​ការ​ចោទ​សួរ​សំណួរ​ថា «តើ​លោក​ម៉ាតស៊ូណូ​ជា​នរណា​គេ​?»​។

តំណែង​អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ មាន​តួនាទី​គ្រប់គ្រង​ការិយាធិបតេយ្យ​ទាំង​មូល​នៃ​រដ្ឋាភិបាល​ជប៉ុន​ ហើយ​ប្រសិន​បើ​គ្មាន​ឧបនាយករដ្ឋមន្ត្រី​ អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គឺ​ជា​អ្នក​ស្នង​ដំណែង​ដោយ​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​។

បេក្ខជន​ឈាន​មុខ​គេ​សម្រាប់​តំណែង​នេះ​រួមមាន​លោក​កូអ៊ីឈី ហាហ្គីដា​ ដែល​ជា​បេក្ខជន​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ស៊ីនហ្សូ អាបេ និង​លោក​អ៊ីស៊ូណូរី អូណូដារ៉ា​ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​ និង​ជា​សមាជិក​ក្រុម​អ្នក​នយោបាយ​ដឹក​នាំ​ដោយ​លោក​គីស៊ីដា​។ ប៉ុន្តែ​លោក​គីស៊ីដា​ មិន​បាន​ជ្រើស​បេក្ខជន​ទាំង​ពីរ​នេះ​ទេ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​របស់​លោក​គីស៊ីដា​នៅ​ថ្ងៃ​ទី ៤ តុលា លោក​ម៉ាតស៊ូណូ​បាន​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​សមត្ថភាព​របស់​ខ្ញុំ​ទេ​»​។

លោក​ម៉ាតស៊ូណូ​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​នឹង​ព្យាយាម​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​ណា​មួយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​»។ ការ​លើក​ឡើង​បែប​នេះ​បង្ហាញ​ថា​លោក​ម៉ាតស៊ូណូ​ មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​ការ​ដឹក​នាំ​ដ៏​រឹង​មាំ​ និង​ឆ្លាតវៃ​របស់​អ្នក​កាន់​តំណែង​មុន​ៗ ដូចជា​លោក​យ៉ូស៊ីហ៊ីដេ ស៊ូហ្គា​ កាល​ពី​មុន​ពេល​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​។

លោក​ម៉ាតស៊ូណូ​គឺ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ហើយ​បទ​ពិសោធ​ថ្នាក់​រដ្ឋមន្ត្រី​តែ​មួយ​គត់​របស់​លោក​គឺ​នៅ​ពេល​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ក្នុង​រដ្ឋាភិបាល​លោក​អាបេ​។ លោក​និយាយ​ថា​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​នយោបាយ​បែប «ជីងហ្គាសា» ដែល​ជា​ពាក្យ​បុរាណ​មួយ​មាន​ន័យ​ថា​ទាហាន​ដែល​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ការ​រីក​ចម្រើន​របស់​មេដឹកនាំ​របស់​ខ្លួន​។ លោក​និយាយ​ថា​៖ «ខ្ញុំ​មិន​មែន​ជា​អ្នកនយោបាយ​ស្កាំ​និយម ឬ​ឆ្វេង​និយម​ទេ ប៉ុន្តែ​ជា​អ្នក​អព្យាក្រឹត ខ្ញុំ​គ្មាន​មនោគមវិជ្ជា​ទេ​មនោគមវិជ្ជា​ទេ»​។

អាជីព​ជា​សមាជិក​សភា​របស់​លោក​ម៉ាតស៊ូណូ​ ដែល​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ ២០០០​ គឺ​មិន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​។ ១៧ ឆ្នាំ​បន្ទាប់​ពី​ជាប់​ឆ្នោត​លើក​ដំបូង​ ទើប​លោក​ម៉ាតស៊ូណូ​ចាប់​ផ្ដើម​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សហគមន៍​នយោបាយ​របស់​ប្រទេស​ជប៉ុន​ ដែល​គេ​ហៅ​កាត់​ថា​ណាហ្គាតាចូ នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី​អាបេ​ បាន​និយាយ​ថា​លោក​គឺ​ក្នុង​ចំណោម​អ្នក​នយោបាយ​បួន​រូប ដែល​លោក​រំពឹង​ថា​នៅ​ពេល​អនាគត​នឹង​ដឹកនាំ​ក្រុម​ធំ​ជាង​គេ​ក្នុង​គណបក្ស​ LDP ដែល​បច្ចុប្បន្ន​គឺ​ដឹកនាំ​ដោយ​ប្រធាន​សភា​ជប៉ុន​លោក​ហ៊ីរ៉ូយូគី​ ហូសូដា​។

ការ​លើក​ឡើង​របស់​លោក​អាបេ​ឱ្យ​តម្លៃ​ទៅ​លើ​ម៉ាតស៊ូណូ​ស្មើ​នឹង​ជំនិត​ជិត​ស្និត​បំផុត​ ដែល​បង្ក​ឱ្យ​មាន​ការ​ចោទ​សួរ​សំណួរ​ថា​ «ហេតុ​អ្វី​បាន​ជ្រើសរើស​ម៉ាតស៊ូណូ» ដែល​ជា​សំណួរ​ស្រដៀង​នៅ​ពេល​ដែល​លោក​គីស៊ីដា​តែង​តាំង​លោក​ម៉ាស៊ូណូ​ជា​អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

ក្នុង​សហគមន៍​នយោបាយ​នយោបាយ​ជប៉ុន​ ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​នយោបាយ​ច្រណែន​នឹង​ប្រជាប្រិយភាព​ និង​ឋានន្តរសក្ដិ​អ្នក​ដទៃ​ សមត្ថភាព​ជៀស​វាង​ជម្លោះ​ជា​មួយ​អ្នក​ដទៃ​គឺ​សំខាន់​ណាស់​សម្រាប់​អាជីព​ដ៏​ជោគ​ជ័យ​។ ក្នុង​បរិបថ​នេះ​លោក​ម៉ាស៊ូណូ​បាន​ឡើង​ជណ្ដើរ​ថ្នាក់ដឹកនាំ​ LDP ​សន្សឹម​ៗ​ដោយ​មិន​ទាក់ទាញ​សត្រូវ​។

ការ​កើន​ឡើង​អំណាច​នយោបាយ​របស់​លោក​ម៉ាស៊ូណូ​ គឺ​មួយ​ផ្នែក​បង្ក​ដោយ​ជំហរ​កណ្ដាល​និយម​របស់​លោក​ក្នុង​ក្រុម​នយោបាយ​ដែល​បែកខ្ញែក​ជា​ពីរ​។ ក្រុម​នយោបាយ​ធំ​ជាង​គេ​របស់​គណបក្ស​ LDP ឥឡូវ​បែក​ខ្ញែក​រវាង​ក្រុម​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​អាបេ និង​ក្រុម​អ្នក​នយោបាយ​ជើង​ចាស់​ ហើយ​ក្រុម​ទាំង​ពីរ​នេះ​តែងតែ​មាន​មតិ​ផ្ទុយ​គ្នា​។

ជំហរ​កណ្ដាល​និយម​ និង​ជំនាញ​រក្សា​តុល្យភាព​របស់​លោក​ម៉ាស៊ូណូ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​អ្នក​ផ្សះផ្សា​ និង​បង្រួប​បង្រួម​រវាង​ក្រុម​ទាំង​ពីរ​នេះ​ ដែល​ចុង​ក្រោយ​លោក​ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​នៃ​ក្រុម​នេះ​។ កត្តា​ទាំង​នេះ​បាន​ផ្ដល់​ឥទ្ធិពល​ដ៏​ធំ​មួយ​ដល់​លោក​ម៉ាស៊ូណូ​។

លោក​គីស៊ីដា​បាន​សង្កេត​ឃើញ​ការ​កើនឡើង​របស់​លោក​ម៉ាស៊ូណូ​ ហើយ​បាន​ព្យាយាម​កសាង​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​លោក​ម៉ាស៊ូណូ​ និង​បាន​គាំទ្រ​លោក​ម៉ាស៊ូណូ​ក្នុង​អាជីព​នយោបាយ​របស់​លោក​។

លោក​ម៉ាស៊ូណូ​ បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ដើម្បី​គាំទ្រ​លោក​គីស៊ីដា​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ដឹកនាំ​គណបក្ស​ LDP ផ្ទុយ​ពី​បំណង​របស់​លោក​អាបេ ហើយ​នៅ​ពេល​ដែល​លោក​គីស៊ីដា​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​លោក​បាន​ជ្រើស​រើស​លោក​ម៉ាស៊ូណូ​ជា​ជំនិត​ដៃ​ស្ដាំ​របស់​លោក​ ផ្ទុយ​ពី​ការ​ណែនាំ​របស់​លោក​អាបេ​។

លោក​ម៉ាស៊ូណូ​គឺ​ជា​ករណី​ដ៏​កម្រ​មួយ​ក្នុង​នយោបាយ​ជប៉ុន​ ដោយ​ការ​កើន​ឡើង​ឥទ្ធិពល​ដ៏​ឆាប់​រហ័ស​របស់​លោក​ និង​ទំនាក់​ទំនង​បុរស​មាន​ឥទ្ធិពល​ច្រើន​ជាង​គេ​ក្នុង​សភា​ជប៉ុន​ គឺ​លោក​គីស៊ីដា និង​លោក​អាបេ​។ របៀប​ដែល​លោក​នឹង​ប្រើប្រាស់​តំណែង​ជា​អគ្គលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​ គឺ​នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​នយោបាយ​របស់​ជប៉ុន​៕

——————

សូមចូលរួមជាសមាជិកតេឡេក្រាម https://t.me/lorsovanney

Leave a Reply