លោក ចូ បៃដិន នឹងចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១៣៧លានដុល្លារ ដើម្បីបង្កើនការផ្គត់ផ្គង់សម្ភារៈសំខាន់ៗសម្រាប់ការធ្វើតេស្ត Covid-19

រដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះ នូវកិច្ចសន្យាមានតម្លៃ ១៣៧លានដុល្លារជាមួយក្រុមហ៊ុន Millipore Sigma ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Merck KGaA (MRCG.DE) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើនសមត្ថភាពផលិតកម្មនៃសមាសធាតុដែលមានការរឹតត្បិតខ្ពស់ នៃការធ្វើតេស្តរកមេរោគយ៉ាងឆាប់រហ័ស។ នេះបើតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបប្រាប់កាសែទរ៉យទ័រ។

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះ នូវកិច្ចសន្យាមានតម្លៃ ១៣៧លានដុល្លារជាមួយក្រុមហ៊ុន Millipore Sigma ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Merck KGaA (MRCG.DE) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើនសមត្ថភាពផលិតកម្មនៃសមាសធាតុដែលមានការរឹតត្បិតខ្ពស់ នៃការធ្វើតេស្តរកមេរោគយ៉ាងឆាប់រហ័ស។ នេះបើតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបប្រាប់កាសែទរ៉យទ័រ។

មន្រ្តីដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា ថវិការខាងលើនេះនឹងអនុញ្ញាតអោយក្រុមហ៊ុនអាចចាយវាយរយៈពេល ៣ឆ្នាំ ក្នុងការសាងសង់រោងចក្រថ្មីមួយ ដើម្បីផលិតភ្នាស nitrocellulose ដែលជាក្រដាស់បង្ហាញលទ្ធផលតេស្ត នៅក្នុងទីក្រុង Sheboygan រដ្ឋ Wisconsin ដែលនឹងអនុញ្ញាតអោយមានការធ្វើតេស្តចំនួន ៨៥លានបន្ថែមទៀតដែលត្រូវបានផលិតក្នុងមួយខែ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើពេលណារោងចក្រនេះនឹងបង្កើនការផលិតពេញលេញ។ បើតាមមន្រ្តីខាងលើនេះ Millipore Sigma គឺជាអ្នកផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនផលិតការធ្វើតេស្តអង់ទីហ្សែន COVID-19 សំខាន់ៗរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។

កិច្ចសន្យាដែលនឹងត្រូវប្រកាសដោយក្រសួងការពារជាតិសម្រាប់នាយកដ្ឋានសុខភាព និងសេវាមនុស្ស គឺជាផ្នែកមួយនៃការដេញថ្លៃដោយរដ្ឋបាលលោក បៃដិន ដើម្បីបង្កើនការផលិតឧបករណ៍ធ្វើតេស្តរក COVID-19 ដ៏កម្រដែលខ្វះខាត ដែលបានធ្វើឱ្យមានភាពបន្ទាន់កាន់តែច្រើនឡើង ខណៈដែលប្រទេសនានាកំពុងប្រឹងប្រែងដោះស្រាយជាមួយវីរុសបំប្លែងថ្មី អូមីក្រុង ដែលឆ្លងកាន់តែខ្លាំង៕

——————————-

សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://t.me/lorsovanney

Leave a Reply