ព័ត៌មានជាតិ

រយៈ១៦ឆ្នាំ មជ្ឈមណ្ឌលជាតិ បានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈ១៦ឆ្នាំមកនេះ មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់៕

សម្តេចតេជោ ទទួលជួបសន្ទនាជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល ដោយបង្ហាញការគាំទ្រអំពីទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា និងបានស្នើសុំអំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជាផងដែរ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសន្ទនាជាមួយលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ដោយលោកបណ្ឌិត បានបង្ហាញការគាំទ្រអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ជាពិសេស ចាត់ទុកសម្តេចតេជោ ថា មានទស្សនសន្តិភាព ។ ក្រៅពីនេះ លោកបណ្ឌិត ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន អំពីគំនិតផ្តួចផ្តើមរៀបចំសួនមេគង្គសន្តិភាព ឱ្យមាននៅក្នុងប្រទេសកម្ពុជា ជាគំនិតផ្ដួចផ្ដើមមួយដ៏សំខាន់ ក្នុងការជំរុញឲ្យតំបន់មេគង្គមានសន្តិភាព ។

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីប្រកាសចូលកាន់មុខដំណែង ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរចនាសម្ព័ន្ធតាមបណ្តាមន្ទីរវិស័យចំនួន ៤៨រូប

នាព្រឹកថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខដំណែង នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអង្គភាពជុំវិញខេត្ត និងនាយកសាលាអនុវិទ្យាល័យ សាលាបឋមសិក្សាក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ៤៨រូប។

នាយករដ្ឋមន្រ្តីជប៉ុនហៅការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងថា ជារឿងដ៏គួរអោយសោកស្តាយជាទីបំផុត

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និយាយថា ខ្លួនមានអារម្មណ៍សោកស្តាយជាទីបំផុត ដែលកូរ៉េខាងជើងបាញ់សាកល្បងសាជាថ្មីទៀតនូវអ្វីដែលគេជឿជាក់ថា ជាគ្រាប់មីស៊ីលផ្លោងបាលីស្ទិក។

អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ខណៈជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ឲ្យពង្រឹងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ដុសជំរុញទី៣និងដុសទី៤ ឲ្យបានគ្រប់គ្នា។

លោក សំឃិត វៀន អភិបាលស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅខែមករា ឆ្នាំ២០២២ របស់គណៈអភិបាលខេត្តកោះកុង និងពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)

វិធានការរបស់ក្រសួងសុខាភិបាល ជាក់ស្តែងក្រុមការងារកសាងផែនការខេត្ត បានប្រជុំ និងពិភាក្សាជាមួយតាមមន្ទីរ និងអង្គភាពពាក់ព័ន្ឋ បែងចែក ជាក្រុមតូចៗ មុននឹងដាក់សេចក្តីព្រាងស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២២-២០២៤) របស់រដ្ឋបាលខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រប់កម្រិតសិក្សាទូទាំងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ

ពិធីនេះប្រារព្ធធ្វើឡើងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន-អនុ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរនានាជុំវិញខេត្ត ដៃគូអភិវឌ្ឍន៏សហគមន៏បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ ១០៣៨នាក់។

លោកជំទាវ​ បាន​ ស្រីមុំ​ អញ្ជេីញបេីកបវេសនកាល​ឆ្នាំសិក្សា​២០២១-២០២២​ ក្នុងបរិវេណ​ វិទ្យាល័យ​ ហ៊ុនសែន​ក្រុងទេពនិម្មិតប៉ៃលិន​

លោកជំទាវ​ បាន​ ស្រីមុំ​ លេីកឡេីងថា ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ មានន័យថាប្រជាពលរដ្ឋ​ត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា និងនៅក្នុងគ្រួសារ ។

ប្រធានក្រុមការងារចុះជួយខេត្ត​ប៉ៃលិន​ ជំរុញឱ្យមន្រ្តីមូលដ្ឋានបម្រើសេវាសាធារណៈជូនពលរដ្ឋដោយយកចិត្ដទុកដាក់ និងគ្មាន​ការរើសអើង

ឯកឧត្តម នាយឧត្តមសេនីយ៍​ អ៉ី ឈាន​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ​ខេត្តប៉ៃលិន​ ជំរុញឱ្យមន្រ្តីមូលដ្ឋានត្រូវមានអកប្បកិរិយាល្អ គុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋកុំឱ្យមានការរើសអើងបក្ខពួក ដើម្បីសង្គមជាតិបានរីកចម្រើនបន្តទៅមុខកាន់តែល្អប្រសើរឡើង។

លោកជំទាវ ឈី វ៉ា អញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង ប្រធាន ស.ស.យ.ក. ខេត្តកោះកុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមដាំកូនដើមកោងកាង ១,០០០ដើម ជាមួយ សាយ នៅខេត្តកោះកុង។

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យស្រែអំបិល។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី៣២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរម្លែកទុក្ខ ចំពោះមរណភាពរបស់ លោក Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ជូនលោកស្រីជាភរិយាលោក Yukio Imagawa ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសារលិខិតចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទទួលបាននៅថ្ងៃនេះ។

រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង និងការពង្រឹងវិធានការសុវត្ថិភាពសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងវីរុស «អូមីក្រុង»…

រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង និងការពង្រឹងវិធានការសុវត្ថិភាពសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងវីរុស «អូមីក្រុង»…

បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី រៀបចំកម្មវិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធីបតី អបអរសាទរ ពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅ បច្ចេកទេសតេជោសែនកោះកុង

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្មួយៗសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវអនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។

អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនគ្រួសារអតីតយុទ្ធជនរស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនឈ្មោះ កែវ លី អាយុ ៦៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២១ ២០២២ និងទិវារំលឹកគុណគ្រូនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមនាថ្ងៃទី១០មករាឆ្នាំ២០២២។

លោកជំទាវ មិថុនា ភូថង អភិបាល បានអញ្ជើញទទួលការឧបត្ថម្ភប្រតិទិន ពីអង្គការ ជប៉ុន-អាស៊ីណេតវើក (JAPAN-ASAIA YOSHINOBU KUMAGAI ប្រចាំឆ្នាំ២០២២ ចំនួន ៣,០០០ក្បាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភប្រតិទិន និងសូមថ្លែងអំណរគុណចំពោះអង្គការ ជប៉ុន-អាស៊ីណេតវើក (JAPAN-ASAIA YOSHINOBU KUMAGAI និងបុគ្គលិក Network) ដែលបានចូលរួមឧបត្ថម្ភនូវប្រតិទិនខ្មែរ ប្រចាំឆ្នាំ២០២២ ចំនួន ៣,០០០ក្បាល ប្រគល់ ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីយកទុកប្រើប្រាស់នៅតាមទីចាត់ការ អង្គភាព និងការិយាល័យនានាចំណុះរដ្ឋបាលខេត្ត និងចែកជូនទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត៕