សម្តេចតេជោ៖ ទៅមីយ៉ាន់ម៉ា ក្នុងគោលបំណងជួយសម្រួលសភាពការណ៍ តាមកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន

នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអញ្ជើញទៅមីយ៉ាន់ម៉ា នៅថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ២០២២ គោលបំណងគ្មានផលប្រយោជន៍អ្វីទេ តែជួយសម្រួលសភាពការណ៍ តាមកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន ហើយបើនិយាយគ្នាខ្វះម៉ោង និងបន្តត្រូវគ្នា សម្តេចតេជោ ហ៊ុន សែន នឹងបន្តស្នាក់នៅមីយ៉ាន់ម៉ា ដល់ថ្ងៃទី ៩ មករាទើបត្រលប់មកវិញ។

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអញ្ជើញទៅមីយ៉ាន់ម៉ា នៅថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ២០២២ គោលបំណងគ្មានផលប្រយោជន៍អ្វីទេ តែជួយសម្រួលសភាពការណ៍ តាមកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន ហើយបើនិយាយគ្នាខ្វះម៉ោង និងបន្តត្រូវគ្នា សម្តេចតេជោ ហ៊ុន សែន នឹងបន្តស្នាក់នៅមីយ៉ាន់ម៉ា ដល់ថ្ងៃទី ៩ មករាទើបត្រលប់មកវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្សិលមិញ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិយាយអំពីរឿងភូមា ខ្ញុំឃើញមានការអត្ថាធិប្បាយ ពីអ្នកសរសេរកាសែតអន្តរជាតិ និងអ្នកធ្វើអត្ថាធិប្បាយផ្សេងៗទៀតថា តើទៅហ្នឹងជាពរជ័យ ឬការបណ្តាសា តែអ្នកវិភាគខ្លះគេថា ប្រធានអាស៊ាន ដោះស្រាយបានទាំងអស់ ជំនួសសមាជិកអាស៊ាន ខ្ញុំទៅហ្នឹងអត់មានឃ្លាតឆ្ងាយកុងសង់ស៊ី ៥ ចំណុច ដែលបានឯកភាពគ្នា នៅហ្សាកាតា កាលពីឆ្នាំ២០២១ទេ។

សម្ដេចថា ខ្ញុំអត់ដាក់លក្ខណ៍ជាមួយទេ ទៅដល់បានជជែក ហើយជជែក គឺតាមសង់ស៊ី ៥ ចំណុចហ្នឹងឯង។ តើពលរដ្ឋមីយ៉ាន់ម៉ា អ្នកឯងចង់ឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមពិតប្រាកដ ឬដោះស្រាយ។ គោលបំណងខ្ញុំ គ្មានផលប្រយោជនអ្វីទេ តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ ៕

————————————–

ចូលរួមជាសមាជិក តេឡេក្រាម https://t.me/lorsovanney

Leave a Reply