លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ មានទីតាំងស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សម្បទានឱ្យក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd ធ្វើការវិនិយោគ ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។

ជាលទ្ធផល អង្គប្រជុំបានកំណត់ទំហំដីនៃផងប៉ះពាល់ដែលត្រូវដោះស្រាយ  ហើយលោក សុខ សុទ្ធី ក៏បានណែនាំឱ្យរដ្ឋបាលស្រុកថ្មបាំង ដឹកនាំអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមានការចូលរួមសហការពីក្រុមហ៊ុន ក្នុងការសម្របសម្រួលដោះស្រាយ ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីតាតៃលើ។

————————————–

ចូលរួមជាសមាជិក តេឡេក្រាម https://t.me/lorsovanney

Leave a Reply