ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី រួមជាមួយឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងថ្នាក់ដឹកនាំស្រុក បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី រួមជាមួយឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងថ្នាក់ដឹកនាំស្រុក បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនកំពង់លែង ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង។

ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤៦១នាក់ មកជួយពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ប្រមាណ ៧ ៥៦៣នាក់៕

Leave a Reply