(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ ០៥ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៣៥៧នាក់ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។























