សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមជាកិត្តិយស បញ្ចុះសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង…

ព្រឹកថ្ងៃច័ន្ទ ៩កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសព មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់ បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគីរីរតនៈ ជើងភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

(កំពង់ចាម)៖ ព្រឹកថ្ងៃច័ន្ទ ៩កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយស ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសព មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរាជធានី ខេត្តទាំងអស់ បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគីរីរតនៈ ជើងភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន បាន ទទួលមរណភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។

Leave a Reply