ខេត្តកោះកុង បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ផលិតផលកម្ម របស់ប្រជាកសិករនៅក្នុងខេត្តកោះកុង

កោះកុង៖នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ផលិតផលកម្ម របស់ប្រជាកសិករនៅក្នុងខេត្តកោះកុង។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានបង្កើតឱ្យមានកម្មវិធីពិសារផ្លែទុរេ ន សាវម៉ៅ និងមង្ឃុតដោយឥតគិតថ្លៃ ពីប្រជាពលរដ្ឋ ក្នុងគោលបំណង ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជវមាតជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៦យាងចូល ៨៧ព្រះវស្សា និងជួយលើកកម្ពស់ផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលអាចរកទីផ្សារប្រាក់ចំណូលបានច្រើនពីការធ្វើរបរមុខកសិកម្ម ខណៈខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ឧស្សហកម្ម និងទេសចរណ៍។ ដោយបានទទួលបានព័ត៌មានកង្វះទីផ្សារបញ្ជាទិញផ្លែឈើ របស់កសិករ សាធារណជន តាមរយៈមន្ទីរជំនាញពាក់ព័ន្ធ បានស្រង់ស្ថិតិចំនួនកសិករ ទិន្នផល ដែលនឹងត្រូវប្រមូលបាន ព្រមទាំងទំហំផ្ទៃដីធ្វើកសិកម្ម ដោយធ្វើយ៉ាងណាជួយស្វែងរកទីផ្សារលក់ចេញបានទាន់ពេលវេលា ចៀសវាងការលក់មិនចេញ ហើយខាតបង់ទុនធ្វើកសិកម្មរបស់បងប្អូនប្រជាកសិករ៕

Leave a Reply