រដ្ឋបាលខេត្តកោះកុង ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីររ៉ែ និងថាមពល សង្កាត់ស្ទឹងវែង ភូមិបាលក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីររ៉ែ និងថាមពល សង្កាត់ស្ទឹងវែង ភូមិបាលក្រុងខេមរភូមិន្ទ ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង ដែលបានស្នើសូម ទំហំ ១៣៦០០ម៉ែត្រការ៉េ  របស់លោក ឈី ជាង ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេរមភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផល ក្រោយពីជំនាញភូមិបាលក្រុង បានបង្ហាញរួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានកិច្ចប្រជុំ លើកឡើងថា ទីតាំងស្នើសូមនេះ អាចគ្រប់គ្រងត្រឹមតែ ទំហំ ១២៨៦៩ម៉ែត្រការ៉េ ប៉ុណ្ណោះ ដូចនេះម្ចាស់ដីត្រូវបន្តនីតិវិធីបន្ថែមទៀត៕

ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

Leave a Reply