
និយ័តករសហភាពអឺរ៉ុបជំរុញអោយមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី
មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញអោយប្រទេសសមាជិកសហភាពអឺរ៉ុប បដិសេដការអនុម័តអោយប្រើប្រាស់ថ្នាក់ជាតិ នូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសរុស្ស៊ី មានឈ្មោះថា Sputnik V ខណៈទីភ្នាក់ងារនេះបាននឹងកំពុងពិនិត្យមើលពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ។